← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

ការ​ចរចា​ រុស្ស៊ី-អ៊ុយក្រែន៖ តើមាន​អ្វីផ្លាស់ប្តូរខ្លះ បើ​ធៀប​នឹងជុំមុន?​

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 9 h
Jared Kushner, Steve Witkoff និង ​លោក Sheikh Abdullah bin Zayed Al-Nahyan ។ រូបភាព៖ Reuters
Jared Kushner, Steve Witkoff និង ​លោក Sheikh Abdullah bin Zayed Al-Nahyan ។ រូបភាព៖ Reuters · កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

ការ​​ចរចា​រវាងរុស្ស៊ី និងអ៊ុយក្រែន សម្របសម្រួល​ដោយសហរដ្ឋអាមេរិក​នៅ​ទីក្រុង Abu Dhabi ប្រទេស​​អារ៉ាប់រួម ចាប់ផ្តើម​កាល​ពី​ថ្ងៃ​អង្គារនោះ The post ការ​ចរចា​ រុស្ស៊ី-អ៊ុយក្រែន៖…

ការ​​ចរចា​រវាងរុស្ស៊ី និងអ៊ុយក្រែន សម្របសម្រួល​ដោយសហរដ្ឋអាមេរិក​ នៅ​ទីក្រុង Abu Dhabi ប្រទេស​​អារ៉ាប់រួម ចាប់ផ្តើម​កាល​ពី​ថ្ងៃ​អង្គារនោះ គឺជាការចរចា​លើក​ដំបូងក្នុងរយៈពេល ៩ខែ​មក​នេះ។

ប្រធានាធិបតី ដូណាល់ ត្រាំ ព្យាយាមបង្ហាញ​ពីសុទិដ្ឋិនិយម​ថ្មីមួយជុំ​វិញការចរចា​នេះ ដោយ​លើកឡើងថា កិច្ចព្រម​ព្រៀងដ៏​សំខាន់មួយ​អាច​នឹងកើតឡើង​ក្នុងពេល​ឆាប់ៗ។ ប៉ុន្តែ អ្នកជំនាញ​ភាគច្រើន​ មិនសូវ​មាន​សុទិដ្ឋិនិយមទេ។ ភាគីទាំង​ពីរ​ហាក់​ នៅ​មានគម្លាតឆ្ងាយពីគ្នា ​ចំពោះបញ្ហា​ស្នូលជាច្រើន រួមទាំងការ​ទាមទាររបស់​ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចង់ឱ្យអ៊ុយក្រែន​ប្រគល់តំបន់​ Donbas ភាគខាង​កើតឱ្យ​ទៅ​រុស្ស៊ី ខណៈ​​គ្មាន​សញ្ញា​អ្វីបង្ហាញថា មេដឹក​នាំរុស្ស៊ីរូបនេះ​ ត្រៀម​ខ្លួនរួចរាល់​ក្នុងការបញ្ចប់សង្គ្រាម​នោះទេ។

យោង​តាម​សារព័ត៌មាន ABC News ផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២៦ បង្ហាញ​ថា មានចំណុច​មួយចំនួន​ ខុសប្លែក​ពីការចរចាលើក​មុនៗ។

ការផ្លាស់​ប្តូរ​ដ៏សំខាន់​មួយគឺថា រដ្ឋបាល​ របស់ លោក ត្រាំ ហាក់ដូចជា កំពុងសាកល្បង​វិធីសាស្រ្តថ្មីមួយ ដោយ​បង្វែរការយកចិត្តទុក​ដាក់ទៅ​លើ​បញ្ហាអង្គការណាតូ(NATO) និងសណ្តាប់​ធ្នាប់សន្តិសុខដ៏ទូលំ​ទូលាយ​នៅអឺរ៉ុប។ គំនិតនេះ​ត្រូវបានគេរាយការណ៍​ថា ឆ្លុះបញ្ចាំងពីគោលការណ៍​ចាស់មួយ​ក្នុងការចរចា ពោល​គឺ​៖ «ប្រសិន​បើ​អ្នក មិន​អាចដោះ​ស្រាយបញ្ហា​មួយ​បាន​ទេ ចូរពង្រីក​បញ្ហានោះឱ្យកាន់តែ​ធំជាងមុន»។

អស់រយៈ​ពេលមួយឆ្នាំ​កន្លះមកហើយ ការចរចាដឹកនាំ​ដោយ​តំណាង​របស់​ លោក ត្រាំ គឺ លោក Jared Kushner និងលោក Steve Witkoff បាន​ជួប​ភាពជាប់​គាំង។ ការទាមទារ​​របស់ លោក ពូទីន ភាគ​ច្រើននៅ​តែដដែល រួមទាំងការ​ទាមទារឱ្យអ៊ុយក្រែន​ប្រគល់ទឹកដីភាគ​ខាងកើត ទទួលយកការ​កំណត់កម្រិត​លើកងទ័ព និងការគាំទ្រដែល​អ៊ុយក្រែនអាច​ទទួលបាន​ពីបណ្តាប្រទេស​នៅអឺរ៉ុប។ ការប៉ុន​ប៉ងរបស់​សហរដ្ឋអាមេរិក​ក្នុងការទាក់​ទាញ​ លោក ពូទីន តាមរយៈធ្វើឱ្យ​ទំនាក់​ទំនង​ត្រឡប់ទៅ​រកភាពប្រក្រតី​វិញ ការបន្ធូរ​បន្ថយទណ្ឌកម្ម និងការ​សន្យា​ផ្តល់កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផ្សេងៗ គឺមិនអាច​ធ្វើឱ្យ​ លោក ពូទីន ផ្លាស់​ប្តូរជំហរបាន​ឡើយ។

ក្នុង​គោលបំណង​ដោះស្រាយភាព​ជាប់គាំង​ជុំវិញបញ្ហាទឹកដី លោក Witkoff និង​ លោក Kushner ហាក់ដូច​ជា​ កំពុងព្យាយាមពង្រីក​វិសាលភាព​នៃការចរចាឱ្យ​លើសពី​បញ្ហានេះ ដោយបើកផ្លូវ​សម្រាប់ការ​ពិភាក្សា​លើការទាមទារ​ដ៏យូរអង្វែងរបស់​ លោក ពូទីន ពាក់ព័ន្ធ​នឹងអង្គការណាតូ នៅអឺរ៉ុប។

មុន​ពេល​កិច្ច…

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)

À lire aussi