ប្រាក់ខែមន្ត្រីរាជការនៅឆ្នាំ២០២៧ នឹងត្រូវដំឡើងពី៣ទៅ៥ម៉ឺនរៀល

Résumé détaillé
ប្រាក់ខែមន្ត្រីរាជការក្នុងឆ្នាំ២០២៧ នឹងត្រូវដំឡើងចាប់ពី៣ម៉ឺនរៀលទៅ៥ម៉ឺនរៀល។ The post ប្រាក់ខែមន្ត្រីរាជការនៅឆ្នាំ២០២៧ នឹងត្រូវដំឡើងពី៣ទៅ៥ម៉ឺនរៀល…
ប្រាក់ខែមន្ត្រីរាជការក្នុងឆ្នាំ២០២៧ នឹងត្រូវដំឡើងចាប់ពី៣ម៉ឺនរៀលទៅ៥ម៉ឺនរៀល។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក្នុងសិក្ខាសាលស្វែងយល់ពីច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៧ នៅសាលសន្និសីទសភាជាតិ កាលពីថ្ងៃទី៥ ខែវិច្ឆិកា សប្ដាហ៍មុន។
បើតាមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន នៅឆ្នាំ២០២៧ មន្ត្រីរាជការដែលមានប្រាក់បំណាច់មុខងារទាបជាង៨០ម៉ឺនរៀលនឹងត្រូវទទួលបានការដំឡើងប្រាក់បន្ថែមចំនួន ៥ម៉ឺនរៀលក្នុងមួយខែ ខណៈមន្ត្រីដែលមានប្រាក់បំណាច់មុខងារលើសពី៨០ម៉ឺនរៀលនឹងទទួលបានការដំឡើងបន្ថែម ៣ម៉ឺនរៀល។
បន្ថែមលើនេះសម្រាប់មន្ត្រីកិច្ចសន្យាដែលមានប្រាក់ខែ៨១ម៉ឺនរៀល នឹងទទួលបានការដំឡើងប្រាក់ខែបន្ថែម ២ម៉ឺនរៀល ខណៈប្រាក់បៀវត្សនិវត្តជន និងអតីតយុទ្ធជននឹងទទួលបានការដំឡើង ៣ម៉ឺនរៀលបន្ថែមទៀត ដែលធ្វើឱ្យប្រាក់បៀវត្សនិវត្តជន និងអតីតយុទ្ធជនកើនដល់ ៨៧ម៉ឺន៥ពាន់រៀល។
ក្នុងច្បាប់ថវិកាឆ្នាំ២០២៧ផងដែរនោះ សម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់ និងមេភូមិក៏នឹងត្រូវបានដំឡើងប្រាក់ខែផងដែរ ដោយក្នុងនោះមេឃុំ/សង្កាត់នឹងទទួលបានប្រាក់ខែបន្ថែមចំនួន៥ម៉ឺនរៀល ហើយសមាជិកក្រុមប្រឹក្សាទទួលបានការដំឡើង៣ម៉ឺនរៀល និងមន្ត្រីភូមិត្រូវបានដំឡើងចំនួន៦ម៉ឺនរៀល។
គួរឱ្យដឹងផងដែរថារដ្ឋាភិបាលកម្ពុជាមានគម្រោងចំណាយសម្រាប់ឆ្នាំ២០២៧ជាង១ម៉ឺន១ពាន់លានដុល្លារអាមេរិកកើតជិត១០%បើធៀបនឹងឆ្នាំ២០២៦ ក្នុងនោះគម្រោងចំណាយលើបន្ទុកបុគ្គលិកដែលមានប្រមាណ ២ពាន់៨លានដុល្លារ កើន៦,៨%បើធៀបនឹងឆ្នាំ២០២៦។ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងការចំណាយបន្ទុកបុគ្គលិកកើនឡើងដោយសារការដំឡើងបៀវត្ស និងប្រាក់បំណាច់មុខងារជូនមន្ត្រីរាជការ និងនិវត្តន៍ជន ការជ្រើសរើសកងកម្លាំង និងទាហានកាតព្វកិច្ច ការជ្រើសរើសគ្រូបង្រៀននិងមន្ត្រីសុខាភិបាលផ្អែកលើកកិច្ចព្រមព្រៀងការងារ និងការកើនលើប្រាក់រង្វាន់ពីសេវាសាធារណៈ៕
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)