ទូតចិន អបអរសាទរការ បើកកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី ...

Detailed summary
ភ្នំពេញ ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានប្រកាសអបអរសាទរ ចំពោះការបើកកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី ២០ នៅកម្ពុជា ដោយជោគជ័យ។…
ភ្នំពេញ ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានប្រកាសអបអរសាទរ ចំពោះការបើកកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី ២០ នៅកម្ពុជា ដោយជោគជ័យ។
ព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៥ វិច្ឆិកា នេះ លោក ឯកអគ្គរដ្ឋទូតចិន បានគូសបញ្ជាក់ថា «សូមអបអរសាទរចំពោះការបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី ២០ ដោយជោគជ័យ។ «ស្នាមញញឹមអង្គរ» បានទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវកិត្តិយស សូមកោតសរសើរដល់ប្រទេសកម្ពុជា»។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង និងជាប្រធានកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី១៩ លោកស្រី Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិ នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង (OIF) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ប្រមុខរដ្ឋ/រាជរដ្ឋាភិបាល និងគណៈប្រតិភូនានា ប្រមាណ ៩០ប្រទេស៕
Opening of the article, excerpted from DAP News. To read the rest, open the article on the publisher's site.
MarketNews shows the headline and summary published by the outlet. The full article is on the publisher's website. (dap-news.com)