ក្រុមសិស្សវិទ្យាសាស្ត្រវ័យក្មេង ៥រូប ដណ្តើមបានចំណាត់ថ្នាក់លេខ២ និងមេដាយប្រាក់ ពីការប្រកួត World Techlympics 2026 នៅម៉ាឡេស៊ី

ملخص مفصل
ក្រុមសិស្ស Robotics វ័យក្មេងកម្ពុជាមកពីសាលា Authentic Advanced Academy (AAA) ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ The post ក្រុមសិស្សវិទ្យាសាស្ត្រវ័យក្មេង ៥រូប…
ក្រុមសិស្ស Robotics វ័យក្មេងកម្ពុជាមកពីសាលា Authentic Advanced Academy (AAA) ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយដណ្តើមបានចំណាត់ថ្នាក់លេខ២ និងមេដាយប្រាក់ ក្នុងវិញ្ញាសាប្រកួត Battle Robot នៃការប្រកួតបច្ចេកវិទ្យាអន្តរជាតិ World Techlympics 2026 ដែលរៀបចំឡើងនៅប្រទេសម៉ាឡេស៊ី។
យោងតាមសារអបអរសាទររបស់អាណាព្យាបាលសិស្ស បានឱ្យដឹងថា ក្រុម IDK បានបង្ហាញសមត្ថភាពក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ ដោយទទួលបានចំណាត់ថ្នាក់លេខ២ តំណាងឱ្យក្រុមកម្ពុជា និងនាំយកមេដាយប្រាក់មកជូនជាតិ។
ជាពិសេស មុននឹងឈានទៅដល់ការប្រកួតលំដាប់អន្តរជាតិនេះ ក្រុម IDK ក៏បានឆ្លងកាត់ការប្រកួតថ្នាក់ជាតិ និងទទួលបានចំណាត់ថ្នាក់លេខ១ ផងដែរ ដែលជាជំហានដ៏សំខាន់ក្នុងការបង្ហាញសមត្ថភាព និងទទួលបានឱកាសតំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិ។
សមិទ្ធផលនេះបានបង្ហាញពីសមត្ថភាព ចំណេះដឹងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងភាពច្នៃប្រឌិតរបស់សិស្សានុសិស្សខ្មែរ ក្នុងការចូលរួមប្រកួតប្រជែងជាមួយយុវជនមកពីបណ្តាប្រទេសផ្សេងៗ។
ជោគជ័យរបស់ក្រុមនេះ មិនត្រឹមតែជាមោទនភាពសម្រាប់សាលា និងក្រុមគ្រួសាររបស់សិស្សជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពសម្រាប់កម្ពុជា និងជាការជំរុញស្មារតីយុវជនខ្មែរឱ្យបន្តអភិវឌ្ឍចំណេះដឹង សមត្ថភាព និងទេពកោសល្យផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីឈានទៅរកសមិទ្ធផលថ្មីៗនៅលើឆាកអន្តរជាតិជាបន្តបន្ទាប់៕
مطلع المقال، مقتطف من កម្ពុជាថ្មី Kampuchea Thmey. لقراءة المقال كاملًا، افتحه على موقع الناشر.
يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (www.kampucheathmey.com)




