កម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា ...

详细摘要
ម៉ានីឡា ហ្វីលីពីន៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភាកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ ស៊ុនថន សៃយ៉ាចាក់…
ម៉ានីឡា ហ្វីលីពីន៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភាកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ ស៊ុនថន សៃយ៉ាចាក់ (Sounthone Xayachack) អនុប្រធានរដ្ឋសភាឡាវ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ក្នុងគោលបំណងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃចំណងការទូត និងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីឱ្យកាន់តែរឹងមាំ។
ក្នុងជំនួបនេះ ភាគីឡាវបានបង្ហាញក្តីរំពឹងខ្ពស់ក្នុងការបន្តសុពលភាពអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសភាទាំងពីរ ដែលគ្រោងនឹងផុតកំណត់នៅឆ្នាំ២០២៧ ខាងមុខ ដើម្បីបង្កើនការផ្លាស់ប្តូរបទពិសោធន៍ការងារសភាឱ្យកាន់តែស៊ីជម្រៅ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ពាណិជ្ជកម្ម ដឹកជញ្ជូន កសិកម្ម ទេសចរណ៍ ការអភិវឌ្ឍតំបន់ព្រំដែន សន្តិសុខថាមពល ការគ្រប់គ្រងធនធានទឹកទន្លេមេគង្គ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
បន្ថែមពីនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និង លោកជំទាវ ស៊ុនថន សៃយ៉ាចាក់ ក្នុងនាមសភានៃប្រទេសទាំងពីរកម្ពុជាឡាវ ក៏បានប្តេជ្ញារួមគ្នាក្នុងការចូលរួមចំណែកប្រយុទ្ធប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស បទល្មើសឆ្លងដែន ព្រមទាំងបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរសភា AIPA និង IPU ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព បូរណភាពទឹកដី និងដោះស្រាយវិវាទដោយសន្តិវិធី។
លោកជំទាវ ស៊ុនថន សៃយ៉ាចាក់ បានកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានអបអរសាទរកម្ពុជាដែលទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophone)។ ជាកិច្ចបញ្ចប់ លោកជំទាវបានជូនពរគណៈប្រតិភូកម្ពុជាទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពរួមជូនប្រជាជាតិទាំងពីរ៕
文章开头,摘自TVK。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.tvk.gov.kh)