← العودة إلى الصفحة الرئيسية
آسيا · أخبار عامة · កម្ពុជាថ្មី Kampuchea Thmey

សមាជិកក្រុមប្រឹក្សារាជធានី កោតសរសើរកងកម្លាំងនិងអាជ្ញាធរ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការផ្តល់សេវាជូនពលរដ្ឋ

نشره កម្ពុជាថ្មី Kampuchea Thmey · كمبوديا منذ 1 س
សមាជិកក្រុមប្រឹក្សារាជធានី កោតសរសើរកងកម្លាំងនិងអាជ្ញាធរ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការផ្តល់សេវាជូនពលរដ្ឋ
កម្ពុជាថ្មី Kampuchea Thmey

ملخص مفصل

សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្ដែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ .... The post សមាជិកក្រុមប្រឹក្សារាជធានី កោតសរសើរកងកម្លាំងនិងអាជ្ញាធរ ក្នុងកិច្ចការពារសន្តិសុខ…

សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្ដែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរខណ្ឌ សង្កាត់ ដែលបានពុះពារជំនះរាល់ការលំបាកក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋទប់ស្កាត់បទល្មើសផ្សេងៗ ដែលធ្វើឱ្យបទល្មើសនៅក្នុងខែតុលាកន្លងមកនេះថយចុះ ជាមួយនឹងការផ្តល់សេវាជូនពលរដ្ឋកាន់តែប្រសើរ។

ការកោតសរសើរនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី៣ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ។

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រៅពីសាទរចំពោះការលើកឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញហើយ លោកបានបន្តថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍​ពាក់ព័ន្ធនានា សម្រាប់អាជ្ញាធររាជធានីភ្នំពេញ មានភារកិច្ចគ្រប់វិស័យ ខណៈយើងជាម្ចាស់ផ្ទះរៀបចំ ដោយចាប់ផ្តើមពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ដូចនេះ ក្នុងនាម ក្រុមប្រឹក្សារាជធានីភ្នំពេញ លោកសូមបន្តលើកទឹកចិត្ត និងសម្តែងការកោតសរសើរចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធទាំងអស់ដែលកំពុងរួម សហការគ្នាដេីម្បីលើកមុខមាត់របស់រាជធានីភ្នំពេញ ក៏ដូចជាប្រទេសជាតិយើងទាំងមូលនាពេលនេះ ព្រោះនេះជាកិត្តិយសរបស់យេីងទាំងអស់គ្នា។

លោក ហួត ហៃ អភិបាលរងរដ្ឋបាលភ្នំពេញ តំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកាសនោះក៏បានលើកឡើងពីការត្រៀមរួចរាល់ជាស្រេច ក្នុងនាមជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ដោយរៀបចំរួចរាល់ទាំងការរក្សាសន្តិសុខ សុវត្ថិភាពសម្រាប់ប្រតិភូ ការតុបតែង ការដាក់ទង់ជាតិនៃបណ្តាលប្រទេសដែលចូលរួម ការរៀបចំស្តង់ពិពណ៍ ការសំអាតអនាម័យបរិស្ថានជាដើម។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ ក៏បានពិនិត្យ និងអនុម័តរបៀបវារៈចំនួន២ ក្នុងនោះរួមមាន៖១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សារាជធានី- ភ្នំពេញ ឆ្នាំទី៣ អាណត្តិទី៤ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៦ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញនិងបញ្ហាផ្សេងៗ៕

مطلع المقال، مقتطف من កម្ពុជាថ្មី Kampuchea Thmey. لقراءة المقال كاملًا، افتحه على موقع الناشر.

اقرأ المقال كاملًا على កម្ពុជាថ្មី Kampuchea Thmey سجّل الدخول للحفظ

يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (www.kampucheathmey.com)