← العودة إلى الصفحة الرئيسية
آسيا · أخبار عامة · កម្ពុជាថ្មី Kampuchea Thmey

ប្រធានាធិបតី ប៊ុលហ្គារី អញ្ជើញទស្សនាទិដ្ឋភាពទូទៅ នៅផ្លូវថ្មើរជើងចតុមុខ

نشره កម្ពុជាថ្មី Kampuchea Thmey · كمبوديا منذ 22 د
ប្រធានាធិបតី ប៊ុលហ្គារី អញ្ជើញទស្សនាទិដ្ឋភាពទូទៅ នៅផ្លូវថ្មើរជើងចតុមុខ
កម្ពុជាថ្មី Kampuchea Thmey

ملخص مفصل

ប្រធានាធិបតី ប៊ុលហ្គារី អញ្ជើញទស្សនាទិដ្ឋភាពទូទៅ នៅផ្លូវថ្មើរជើងចតុមុខ... The post ប្រធានាធិបតី ប៊ុលហ្គារី អញ្ជើញទស្សនាទិដ្ឋភាពទូទៅ នៅផ្លូវថ្មើរជើងចតុមុខ appeared first on…

រាជធានីភ្នំពេញ នៃកម្ពុជា បានកំពុងបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ និងមានសុវត្ថិភាពពេញលេញសម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ។ ជាក់ស្ដែង លោកជំទាវ Iliana Malinova Iotova ប្រធានាធិបតីប៊ុលហ្គារី រួមជាមួយសហការី បានចំណាយពេលដ៏មានតម្លៃ អញ្ជើញទស្សនាទិដ្ឋភាពទូទៅនៅតាមបណ្ដោយផ្លូវថ្មើរជើងចតុមុខ នាពេលរាត្រីដ៏រស់រវើកមួយនេះ កាលពីរាត្រីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦។

នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានឱ្យដឹងនៅព្រឹកថ្ងៃទី ១៦ វិច្ឆិកា នេះថា វត្តមានរបស់លោកជំទាវប្រធានាធិបតីប៊ុលហ្គារី បានឆ្លុះបញ្ចាំងពីភាពទាក់ទាញ និង សុវត្ថិភាពរបស់រាជធានីភ្នំពេញ ដែលជាទីក្រុងមួយកំពុងទទួលស្វាគមន៍ភ្ញៀវអន្តរជាតិ ជិត ៩០ ប្រទេស មកចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី ២០ នៅកម្ពុជា។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ និងជាឱកាសដ៏ល្អមួយក្នុងការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ និង វប្បធម៌ដ៏សម្បូរបែបរបស់ខ្លួនទៅកាន់ពិភពលោក។

លោកស្រីអ្នកនាំពាក្យ បន្តថា ការអញ្ជើញមកទស្សនារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់អន្តរជាតិ ក៏ដូចជាការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលដ៏ធំនេះ បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា ពិតជាមានសុវត្ថិភាព និង ត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ និង វិនិយោគិនពីគ្រប់ទិសទី ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី»៕អត្ថបទ ៖ ស្រីរ័ត្ន

مطلع المقال، مقتطف من កម្ពុជាថ្មី Kampuchea Thmey. لقراءة المقال كاملًا، افتحه على موقع الناشر.

اقرأ المقال كاملًا على កម្ពុជាថ្មី Kampuchea Thmey سجّل الدخول للحفظ

يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (www.kampucheathmey.com)

يستحق القراءة أيضًا