លោករដ្ឋមន្រ្តី ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្សឱ្យចេះប្រើប្រាស់ជំនាញបច្ចេកទេស ឌីជីថល និង AI ជាគន្លឹះបំពេញតម្រូវការឧស្សាហកម្ម

ملخص مفصل
ថ្លែងជាវាគ្មិនក្នុងកិច្ចពិភាក្សាគោលនយោបាយកម្រិតខ្ពស់ពិសេសស្តីពីទីផ្សារការងារ និងគោលនយោបាយឧស្សាហកម្មថ្មីរបស់កម្ពុជា៖ ផលិតភាព ជំនាញ The post លោករដ្ឋមន្រ្តី ហេង សួរ៖…
ថ្លែងជាវាគ្មិនក្នុងកិច្ចពិភាក្សាគោលនយោបាយកម្រិតខ្ពស់ពិសេសស្តីពីទីផ្សារការងារ និងគោលនយោបាយឧស្សាហកម្មថ្មីរបស់កម្ពុជា៖ ផលិតភាព ជំនាញ និងបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលរៀបចំឡើងក្នុងឱកាសសន្និសីទថ្នាក់ជាតិស្ដីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៦ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្សប្រកបដោយជំនាញបច្ចេកទេស និងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា គឺជាកត្តាស្នូលក្នុងការលើកកម្ពស់ផលិតភាពការងារ បង្កើនប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្ម និងបន្ថែមតម្លៃក្នុងវិស័យឧស្សាហកម្ម ខណៈការកំណត់ទិសដៅគោលនយោបាយឧស្សាហកម្មឱ្យបានច្បាស់លាស់ និងការចូលរួមពីវិស័យឯកជន គឺជាមូលដ្ឋានចាំបាច់ក្នុងការធានាថា…
លោកបានគូសបញ្ជាក់ថា ធនធានមនុស្សជាកត្តាកំណត់ដ៏សំខាន់សម្រាប់គាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម ប៉ុន្តែការអភិវឌ្ឍជំនាញមិនអាចសម្រេចបានប្រកបដោយប្រសិទ្ធភាពនោះទេ ប្រសិនបើគ្មានគោលនយោបាយ និងយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការកំណត់វិស័យឧស្សាហកម្មអាទិភាព។
ជុំវិញការអភិវឌ្ឍជំនាញវិជ្ជាជីវៈ លោកបានលើកឡើងថា ក្រសួងបានបន្តពង្រីកការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដោយផ្តោតទាំងលើជំនាញរឹង ជំនាញទន់ និងសហគ្រិនភាព ព្រមទាំងជំរុញការភ្ជាប់ទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្តាលជាមួយសហគ្រាស ក្រុមហ៊ុន រោងចក្រ និងសិប្បកម្មគ្រប់កម្រិត ដើម្បីលើកកម្ពស់ការចូលរួមរបស់និយោជកក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញកម្លាំងពលកម្មឱ្យត្រូវនឹងតម្រូវការអាជីវកម្មរបស់ខ្លួន។
ទន្ទឹមនឹងនេះ ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) បានបង្កើតឱកាសថ្មីសម្រាប់ការអប់រំ និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ បច្ចុប្បន្ន គ្រឹះស្ថានឧត្តមសិក្សា និងស្ថាប័នអប់រំជាច្រើនបានចាប់ផ្តើមបញ្ចូលចំណេះដឹងឌីជីថល និង AI ទៅក្នុងកម្មវិធីសិក្សា ដែលអាចឱ្យសិស្ស-និស្សិតស្គាល់ និងចេះប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើប ស្វែងរកព័ត៌មាន និងវិភាគការផ្លាស់ប្តូរនៃឧស្សាហកម្ម ព្រមទាំងបង្កើនសមត្ថភាពបត់បែន និងការសម្របខ្លួនទៅនឹងបរិបទការងារថ្មីៗ។ ទោះយ៉ាងណា ជំនាញបច្ចេកទេសនៅតែត្រូវយកចិត្តទុកដាក់ ដើម្បីធានាថាកម្លាំងពលកម្មមានសមត្ថភាពពិតប្រាកដក្នុងការបំពេញការងារ។ ក្នុងន័យនេះ កម្មវិធីបណ្តុះបណ្តាលផ្អែកលើការងារ (Work-Based Learning) និងកម្មវិធីរៀនផង ធ្វើការផង (Earn and Learn)…
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា…
مطلع المقال، مقتطف من កម្ពុជាថ្មី Kampuchea Thmey. لقراءة المقال كاملًا، افتحه على موقع الناشر.
يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (www.kampucheathmey.com)