សិស្សនិទ្ទេស A ចំនួន ៣៤ នាក់ ទទួលបានម៉ូតូ មួកសុវត្ថិភាព និង ថវិកា ពី អភិបាលខេត្តស្វាយរៀង

Résumé détaillé
សិស្សនិទ្ទេស A ចំនួន ៣៤ នាក់ ទទួលបានម៉ូតូ មួកសុវត្ថិភាព និង ថវិកា... The post សិស្សនិទ្ទេស A ចំនួន ៣៤ នាក់ ទទួលបានម៉ូតូ មួកសុវត្ថិភាព និង ថវិកា ពី អភិបាលខេត្តស្វាយរៀង appeared…
លោកអភិបាលខេត្តស្វាយរៀង ចែករង្វាន់ដល់សិស្សប្រឡងជាប់និទ្ទេស A សរុប ៣៤ នាក់ ដោយក្នុងម្នាក់ៗ ទទួលបានម៉ូតូម៉ាក HONDA WAVE ស៊េរី ២០២៦ ចំនួន ១ គ្រឿង និង មួកសុវត្ថិភាព ១ ព្រមទាំងថវិកា ២០០,០០០ រៀល ផងដែរ។
ការចែករង្វាន់នេះ ក្នុងឱកាស លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង ការប្រឡងសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈ កម្រិត ៣ ឆ្នាំសិក្សា ២០២៥-២០២៦ ជាប់និទ្ទេស A ក្នុងខេត្ត កាលពីព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៦។ ពិធីនេះរៀបចំឡើងនៅសាលប្រជុំអគារ ឃ សាលាខេត្ត ដែលមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានា ក្នុងខេត្ត តំណាងក្រុមហ៊ុន សប្បុរសជន លោកអភិបាលក្រុង-ស្រុក ទាំង ៨ លោក លោកស្រី ប្រធានការិយាល័យអប់រំ យុវជន និង កីឡា នៃរដ្ឋបាលក្រុង-ស្រុក ទាំង ៨ លោកនាយកវិទ្យាល័យដែលសិស្សានុសិស្សទទួលបាននិទ្ទេស A ចំនួន ៣៤ នាក់។
តាមរបាយការណ៍លទ្ធផល នៃការប្រឡងរបស់មន្ទីរអប់រំ យុវជន និង កីឡាខេត្ត ៖ សាលាមធ្យមសិក្សាចំណេះទូទៅ និង បច្ចេកទេសបាវិត មានបេក្ខជន ១៤៤ នាក់ ស្រី ៤៨ នាក់ បេក្ខជនប្រឡង ១៤៤ នាក់ ស្រី ៤៨ នាក់ ស្មើនឹង ១០០%។
ចំពោះលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាបច្ចេលទេស វិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡង ៖ ថ្ងៃទី ២២ ខែកក្កដា ២០២៦ ទទួលបាននិទ្ទេស A ១ នាក់ (ស្រី) ឯកទេស អគ្គិសនី ឆ្នាំទី ៣។ ចំណែកផ្នែកមធ្យមសិក្សាទុតិយភូមិ ៖ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ថ្ងៃទី ១០ ខែសីហា ២០២៦
មានប្រសាសន៍ទៅកាន់ពិធីនេះ លោកអភិបាលខេត្ត បានថ្លែងនូវការចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និង សិស្សានុសិស្សទាំង ៣៤ រូប ដែលប្រឡងជាប់ទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមរយៈលទ្ធផលប្រឡងនៅក្នុងខេត្តស្វាយរៀងឆ្នាំនេះ គឺទទួលបានលទ្ធផលល្អប្រសើរ ដោយមានអត្រាសិស្សប្រឡងជាប់សរុបប្រមាណ ៨៤.៤៣% ទទួលបាននិទ្ទេស A ចំនួន ៣៤ នាក់។
លោកបន្តថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមសម្ដែងនូវការអរគុណចំពោះមាតាបិតា អាណាព្យាបាលសិស្ស ដែលបានលើកទឹកចិត្ត ជំរុញ តាមដាន និង ចូលរួមគាំទ្រគ្រប់សកម្មភាពទាំងឡាយ នៃការសិក្សាកូនចៅរបស់ខ្លួន និង អគុណចំពោះគណៈគ្រប់គ្រងសាលា ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្សឲ្យទទួលបានលទ្ធផលដ៏ល្អប្រសើរបែបនេះ។
លោកក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់…
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)



