និស្សិតចិន ត្រូវចាប់ជំរិតនៅថៃ ទារប្រាក់លោះ ៣០ម៉ឺនដុល្លារ និងគំរាមកាត់ដៃជើង

ملخص مفصل
ករណីចាប់ជំរិតមនុស្ស ជាពិសេសជនបរទេសក្នុងប្រទេសថៃ កើតមានជាហូរហែ ខណៈអ្នកខ្លះជាទេសចរ ខ្លះជាតារាល្បី និងខ្លះទៀត ជាសិស្សនិស្សិត The post និស្សិតចិន ត្រូវចាប់ជំរិតនៅថៃ ទារប្រាក់លោះ…
ករណីចាប់ជំរិតមនុស្ស ជាពិសេសជនបរទេសក្នុងប្រទេសថៃ កើតមានជាហូរហែ ខណៈអ្នកខ្លះជាទេសចរ ខ្លះជាតារាល្បី និងខ្លះទៀត ជាសិស្សនិស្សិត។
ជាក់ស្តែង បើតាមការផ្សាយរបស់គេហទំព័រ Thaiger, កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា និស្សិតចិន ម្នាក់ អាយុ ១៩ឆ្នាំ ត្រូវបានចាប់ជំរិតនៅថៃ ដោយក្រុមឧក្រិដ្ឋជន ទាមទារប្រាក់លោះ ៣០ម៉ឺនដុល្លារពីឪពុកម្តាយ ហើយគំរាមថា បើមិនឱ្យលុយក្នុងរយៈពេល ២ម៉ោងទេ នឹងកាត់ដៃកាត់ជើង កូននោះចោល ប៉ុន្តែដោយសារគ្មានលទ្ធភាព ឪពុកម្តាយនិស្សិត ក៏សុំពន្យារពេល ២៤ម៉ោង។
ក្នុងវីដេអូមួយ មានរយៈពេល ៦វិនាទី ដែលក្រុមឧក្រិដ្ឋជន ផ្ញើទៅកាន់ឪពុកម្តាយរបស់និស្សិតរូបនេះ នៅឯប្រទេសចិន, គេបានឃើញនិស្សិតម្នាក់នេះ អង្គុយក្នុងបន្ទប់សណ្ឋាគារមួយ ហើយនិយាយទៅកាន់ឪពុកម្តាយ ប៉ុន្តែមានបុរសម្នាក់ឈរនៅក្បែរនោះ ដែលហាក់ដូចជាបង្រៀនឱ្យនិស្សិត និយាយតាម។
វីដេអូនោះ ក៏ត្រូវយកទៅប្តឹងប៉ូលិសចិន ហើយសមត្ថកិច្ចចិន ក៏ទាក់ទងទៅប៉ូលិសថៃ ដើម្បីដាក់សម្ពាធ ឱ្យចាត់វិធានការបន្ទាន់ ដើម្បីសង្គ្រោះជនជាតិខ្លួន។
ជាលទ្ធផល ប៉ូលិសថៃ ក៏តាមដាន ឈានដល់ការរកឃើញនិស្សិតរូបនេះ នៅសណ្ឋាគារមួយ ក្នុងទីក្រុងប៉ាត់តាយ៉ា នៃខេត្ត ឈុនបុរី ហើយសង្គ្រោះចេញពីទីនោះបាន។
តាមការបញ្ជាក់ពីប៉ូលិសថៃ ពួកឧក្រិដ្ឋជន គឺជាបណ្តាញឆបោកតាមអនឡាញ (Scam) ដែលបើកមណ្ឌល Call Center ដើម្បីទូរស័ព្ទទៅលួងលោមជនរងគ្រោះ៕
مطلع المقال، مقتطف من កម្ពុជាថ្មី Kampuchea Thmey. لقراءة المقال كاملًا، افتحه على موقع الناشر.
يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (www.kampucheathmey.com)