ជោគជ័យជាងគេ! ក្រុមខេត្តត្បូងឃ្មុំ ប្រកួតវគ្គផ្តាច់ព្រ័ត្រ លើកទី៦ ពានសម្តេចតេជោ ថ្នាក់ខេត្ត ថ្ងៃអាទិត្យនេះ

Résumé détaillé
សម្រាប់ការឡើងដល់វគ្គផ្តាច់ព្រ័ត្រថ្នាក់ខេត្តចំនួន ៥ លើកកន្លងមក ក្រុមខេត្តត្បូងឃ្មុំ បានឈ្នះជើងឯក ២ លើក The post ជោគជ័យជាងគេ! ក្រុមខេត្តត្បូងឃ្មុំ ប្រកួតវគ្គផ្តាច់ព្រ័ត្រ លើកទី៦…
ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ នឹងប្រកួតជាមួយក្រុមខេត្តបាត់ដំបង យូណៃធីត ក្នុងវគ្គផ្តាច់ព្រ័ត្រ ដណ្តើមជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ថ្នាក់ខេត្ត នៅវេលាម៉ោង ៦ ល្ងាច ថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅកីឡដ្ឋានភ្នំពេញក្រោន។
នេះជាលើកទី៦ ដែលក្រុមខេត្តត្បូងឃ្មុំ បានឈានដល់វគ្គផ្តាច់ព្រ័ត្រថ្នាក់ខេត្ត ប៉ុន្តែជាលើកទី១ សម្រាប់ក្រុមខេត្តបាត់ដំបង យូណៃធីត។ ត្បូងឃ្មុំ ជាក្រុមដែលទទួលបានជោគជ័យច្រើនជាងគេក្នុងពានសម្តេចតេជោ ថ្នាក់ខេត្ត ដោយបានឡើងដល់វគ្គផ្តាច់ព្រ័ត្រច្រើនជាងក្រុមដទៃ ក្នុងចំណោមការប្រកួតថ្នាក់ខេត្តចំនួន ៩ លើកកន្លងមក។
សម្រាប់ការឡើងដល់វគ្គផ្តាច់ព្រ័ត្រថ្នាក់ខេត្តចំនួន ៥ លើកកន្លងមក ក្រុមខេត្តត្បូងឃ្មុំ បានឈ្នះជើងឯក ២ លើក និងទទួលបានចំណាត់ថ្នាក់ជើងឯករងចំនួន ៣ លើក។ ការឡើងវគ្គផ្តាច់ព្រ័ត្រលើកទី១ នៅឆ្នាំ២០១៩ ពួកគេបានឈ្នះក្រុមខេត្តសៀមរាប ដោយលទ្ធផល ១-០ ដើម្បីក្លាយជាម្ចាស់ជើងឯក។
នៅឆ្នាំ២០២០ ក្រុមខេត្តត្បូងឃ្មុំ បានឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី២ ប៉ុន្តែបានចាញ់ក្រុមខេត្តព្រៃវែង និងទទួលបានចំណាត់ថ្នាក់ជើងឯករង។ នៅឆ្នាំ២០២១ ពួកគេបានឡើងដល់វគ្គផ្តាច់ព្រ័ត្រជាថ្មី ប៉ុន្តែជាអកុសល បានចាញ់ក្រុមខេត្តកោះកុង ដោយលទ្ធផល ០-៣ និងទទួលបានចំណាត់ថ្នាក់ជើងឯករងជាលើកទី២។
សម្រាប់ឆ្នាំ២០២២ ក្រុមខេត្តត្បូងឃ្មុំ មិនបានចូលរួមប្រកួតទេ។ លុះដល់រដូវកាល ២០២៣-២៤ ពួកគេបានឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី៤ ប៉ុន្តែបានចាញ់ក្រុមខេត្តកំពង់ចាម ដោយលទ្ធផល ០-២ និងទទួលបានចំណាត់ថ្នាក់ជើងឯករងជាលើកទី៣។
សម្រាប់ការឡើងវគ្គផ្តាច់ព្រ័ត្រលើកទី៥ នៅរដូវកាល ២០២៤-២៥ ទើបក្រុមខេត្តត្បូងឃ្មុំបានស្គាល់រសជាតិជើងឯកជាលើកទី២ បន្ទាប់ពីបានយកឈ្នះក្រុមខេត្តកំពង់ចាម ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៣-២ ក្រោយប្រកួតស្មើគ្នា ១-១។
នៅរដូវកាល ២០២៥-២៦ ក្រុមខេត្តត្បូងឃ្មុំ ទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣ ប៉ុណ្ណោះ។ ចំណែករដូវកាលថ្មី ២០២៦-២៧ នេះ ពួកគេបានឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី៦ ដោយត្រូវជួបក្រុមខេត្តបាត់ដំបង យូណៃធីត។
សូមបញ្ជាក់ថា នៅថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ក៏មានការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ រវាងក្រុមខេត្តកោះកុង និងក្រុមខេត្តព្រះសីហនុ នៅកីឡដ្ឋានភ្នំពេញក្រោនផងដែរ៕
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)