← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

បាក់អគារនៅ ញូវយ៉ក មនុស្សស្លាប់កើនដល់ ៨នាក់ និងរបួស ១៨នាក់

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 24 min
បាក់អគារនៅ ញូវយ៉ក មនុស្សស្លាប់កើនដល់ ៨នាក់ និងរបួស ១៨នាក់
កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

ហេតុការណ៍បាក់អគារលំនៅឋាន កម្ពស់បីជាន់ នៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក បានឆក់យកជីវិតមនុស្ស ដល់ ៨នាក់ហើយ ខណៈ ១៨នាក់ផ្សេងទៀត The post បាក់អគារនៅ ញូវយ៉ក មនុស្សស្លាប់កើនដល់ ៨នាក់…

ហេតុការណ៍បាក់អគារលំនៅឋាន កម្ពស់បីជាន់ នៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក បានឆក់យកជីវិតមនុស្ស ដល់ ៨នាក់ហើយ ខណៈ ១៨នាក់ផ្សេងទៀត រងរបួស ស្របពេលក្រុមអ្នកជួយសង្គ្រោះ បានបញ្ចប់ការរុករកតាមគំនរថ្មបាក់បែក ដោយកំណត់ថា គ្មានអ្នកនៅរស់ជាប់ក្នុងនោះទៀតឡើយ។

តាមការផ្សាយរបស់ BBC នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ អគារបានបាក់ក្នុងសង្កាត់ Flatbush នៃតំបន់ Brooklyn កាលពីថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។

អគារ បានបាក់ចូលទៅក្នុងដីឡូត៍នៅជាប់នោះ ដែលជាការដ្ឋានសំណង់ ដោយកម្មករកំពុងជីកដី និងបុកគ្រឹះ ធ្វើឱ្យគេសន្មត់ថា សកម្មភាពទាំងនោះហើយ ដែលជាដើមចម បង្កឱ្យមានហេតុការណ៍នេះ។

ក្នុងចំណោមមនុស្សស្លាប់ មាន ២នាក់ ជាកុមារ និង ៦នាក់ជាមនុស្សធំ។ ជនរងគ្រោះ ៦នាក់ ត្រូវបានប្រកាសថា ស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈ ២នាក់ទៀត បាត់បង់ជីវិត នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យក្បែរនោះ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ឡើយថាតើ នៅពេលកើតហេតុ មានមនុស្សប៉ុន្មាននាក់ ស្ថិតក្នុងអគារ និងប៉ុន្មាននាក់ ស្ថិតក្នុងការដ្ឋានសំណង់នោះ។

ជុំវិញហេតុការណ៍នេះដែរ បុគ្គលិកនៃនាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុងញូវយ៉ក (FDNY) រាប់រយនាក់ បានប្រើប្រាស់គ្រឿងចក្រជីកដីធុនធ្ងន់ ដ្រូន និងសុនខហិតក្លិន ដើម្បីកាយយកកម្ទេចកម្ទីបាក់បែកចេញ បើទោះបីជាមានភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះក៏ដោយ។

ទីបំផុត ក្រុមមន្ត្រី ក៏បញ្ឈប់ប្រតិបត្តិការជួយសង្គ្រោះ កាលពីរសៀលថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបញ្ជាក់ថា គំនរថ្មបាក់បែក ត្រូវបានរុករកសព្វអស់ហើយ។

ទោះបែបនេះ នាយកដ្ឋានសំណង់ទីក្រុងញូវយ៉ក (DOB) កំពុងបើកការស៊ើបអង្កេត ធំមួយ ដើម្បីរកមូលហេតុពិត ហើយកំពុងធ្វើការពិនិត្យ និងវាយតម្លៃ អំពីស្ថានភាពអគារផ្សេងៗទៀត នៅក្នុងតំបន់ ដើម្បីធានាបទដ្ឋានសុវត្ថិភាព៕

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)