លោក ម៉ាក្រុង ៖ ព្រឹត្តិការណ៍ ហ្វ្រង់កូតិចលើកទី២ ជាលំហូរមួយដ៏ល្អ

Detailed summary
ភ្នំពេញ ៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង មានប្រសាសន៍ថា រដូវកាលទី២ នៃព្រឹត្តិការណ៍ហ្វ្រង់កូតិចលើកទី២ដែលកម្ពុជារៀបចំឡើងបន្ទាប់ពីប្រទេសបារាំងនេះ…
ភ្នំពេញ ៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង មានប្រសាសន៍ថា រដូវកាលទី២ នៃព្រឹត្តិការណ៍ហ្វ្រង់កូតិចលើកទី២ដែលកម្ពុជារៀបចំឡើងបន្ទាប់ពីប្រទេសបារាំងនេះ គឺជាលំហូរមួយដ៏ល្អសម្រាប់កិច្ចការហ្វ្រង់កូតិច។ ក្នុងពិធីបើកជាផ្លូវការ នៃព្រឹត្តិការណ៍ហ្វ្រង់កូតិច ក្រោមអធិបតីភាពលោក អេម៉ានុយអែល ម៉ាក្រុង និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ម៉ាក្រុង បានថ្លែងថា រដូវកាលទី២ នៃហ្វ្រង់កូតិចដែលជាអនាគតនៃប្រព័ន្ធឌីជីថលនៃកិច្ចអមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាលំហូរមួយដ៏ល្អសម្រាប់កិច្ចការហ្វ្រង់កូតិច ។ លោកថា ជាក់ស្តែងនៅពេលនេះ ពិភពលោកមានបច្ចេកវិទ្យាមួយដែលមានការរីកចម្រើនដ៏ខ្លាំង ។…
ភ្នំពេញ ៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង មានប្រសាសន៍ថា រដូវកាលទី២ នៃព្រឹត្តិការណ៍ហ្វ្រង់កូតិចលើកទី២ដែលកម្ពុជារៀបចំឡើងបន្ទាប់ពីប្រទេសបារាំងនេះ គឺជាលំហូរមួយដ៏ល្អសម្រាប់កិច្ចការហ្វ្រង់កូតិច។
ក្នុងពិធីបើកជាផ្លូវការ នៃព្រឹត្តិការណ៍ហ្វ្រង់កូតិច ក្រោមអធិបតីភាពលោក អេម៉ានុយអែល ម៉ាក្រុង និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ម៉ាក្រុង បានថ្លែងថា រដូវកាលទី២ នៃហ្វ្រង់កូតិចដែលជាអនាគតនៃប្រព័ន្ធឌីជីថលនៃកិច្ចអមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាលំហូរមួយដ៏ល្អសម្រាប់កិច្ចការហ្វ្រង់កូតិច ។
លោកថា ជាក់ស្តែងនៅពេលនេះ ពិភពលោកមានបច្ចេកវិទ្យាមួយដែលមានការរីកចម្រើនដ៏ខ្លាំង ។ ដូច្នេះក្រុមហ៊ុននៃបណ្តាប្រទេសចូលរួមក្នុងហ្វ្រង់កូតិចនេះ គឺជាតូអង្គដ៏សំខាន់ ។ ចំពោះការផ្លាស់ប្តូរដ៏អស្ចារ្យនៃប្រព័ន្ធបច្ចេកវិទ្យានេះ ហើយមានការប្រកួតប្រជែងនេះគឺជាបេះដូងនៃហ្វ្រង់កូហ្វូនី ។
សូមបញ្ជាក់ថា ព្រឹត្តិការហ្វ្រង់កូតិច គឺជាព្រឹត្តិការណ៍អមដ៏សំខាន់ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ មានការចូលរួមពីគណៈប្រតិភូប្រទេស និងរដ្ឋាភិបាលសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ប្រមាណជា៩០ ប្រទេស រួមជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានហិរញ្ញវត្ថុ វិនិយោគិន ធុរកិច្ចថ្មី និងអ្នកចូលរួមទស្សនាសរុបប្រមាណ១២០០ នាក់៕
Opening of the article, excerpted from DAP News. To read the rest, open the article on the publisher's site.
MarketNews shows the headline and summary published by the outlet. The full article is on the publisher's website. (dap-news.com)