រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញឱ្យសាកល្បងបង្កើត «ច្រករបៀងពាណិជ្ជកម្ម» សំដៅតភ្ជាប់ធុរកិច្ចសហគមន៍ហ្វ្រង់កូហ្វូនី

Résumé détaillé
ការធ្វើសមាហរណកម្មសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន មិនត្រឹមតែផ្អែកលើការកាត់បន្ថយពន្ធគយ... The post រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញឱ្យសាកល្បងបង្កើត «ច្រករបៀងពាណិជ្ជកម្ម»…
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យសាកល្បងបង្កើត «ច្រករបៀងពាណិជ្ជកម្ម» ដើម្បីផ្សារភ្ជាប់ថាមវន្តធុរកិច្ចនៃសហគមន៍ហ្វ្រង់កូហ្វូនី ជាមួយនឹងបរិវត្តកម្មសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់អាស៊ាន តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់អន្តរប្រតិបត្តិការ កិច្ចសម្រួលពាណិជ្ជកម្មឌីជីថល និងការផ្គូផ្គងធុរកិច្ច។
លោកស្រី ចម និម្មល បានលើកឡើងនៅក្នុងវេទិកា Black Swan Summit Cambodia 2026 ក្រោមមូលបទ «Disruptive by Design» និងប្រធានបទ «ការរក្សាភាពបើកចំហផ្នែកពាណិជ្ជកម្ម ក្នុងពិភពលោកដែលកំពុងមានការបែកខ្ញែក» នៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦។
លោកស្រីបានលើកឡើងថា ក្នុងបរិការណ៍ដែលពិភពលោកកំពុងប្រឈមនឹងការរំខាន និងការប្រែប្រួលជាបន្តបន្ទាប់ ដោយសារភាពតានតឹងភូមិសាស្ត្រនយោបាយ និន្នាការគាំពារនិយមដែលកំពុងកើនឡើង និងការរៀបចំឡើងវិញនូវខ្សែច្រវាក់ផ្គត់ផ្គង់សកល ការរក្សាភាពបើកចំហចំពោះពាណិជ្ជកម្ម គឺជាជម្រើសយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ហើយកម្ពុជានៅតែប្តេជ្ញាគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើវិធាន បន្តធ្វើពិពិធកម្មភាពជាដៃគូសេដ្ឋកិច្ច និងពង្រឹងភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចជាតិ។
លោកស្រីរដ្ឋមន្ត្រីបញ្ជាក់ថា ការធ្វើសមាហរណកម្មសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន មិនត្រឹមតែផ្អែកលើការកាត់បន្ថយពន្ធគយ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងចលនាទំនិញប៉ុណ្ណោះទេ ប៉ុន្តែកាន់តែពឹងផ្អែកលើលំហូរមូលធន ទិន្នន័យ បច្ចេកវិទ្យា សេវាកម្ម និងចំណេះដឹងផងដែរ។ បើតាមលោកស្រីរដ្ឋមន្ត្រី ការរីកចម្រើន និងការតភ្ជាប់គ្នារវាងវិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ទាមទារឱ្យមានការកែសម្រួលវិធីសាស្ត្រក្នុងការជំរុញសមាហរណកម្មសេដ្ឋកិច្ច ដោយផ្តោតលើអាទិភាពសំខាន់ៗចំនួន ៥ រួមមាន៖
១. ពីការតភ្ជាប់ហិរញ្ញវត្ថុ ទៅជាការតភ្ជាប់ពាណិជ្ជកម្ម៖ ឈរលើមូលដ្ឋានគ្រឹះនៃប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា ធនាគារ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងអ្នកផ្តល់សេវាភស្តុភារ ត្រូវសហការគ្នាបង្កើតដំណោះស្រាយពាណិជ្ជកម្មរួមបញ្ចូលគ្នា ចាប់ពីការស្វែងរកអ្នកទិញ ការទទួលបានហិរញ្ញប្បទាន ការបំពេញការបញ្ជាទិញ រហូតដល់ការទទួលការទូទាត់ ដើម្បីប្រែក្លាយការតភ្ជាប់ការទូទាត់ទៅជាការតភ្ជាប់ពាណិជ្ជកម្មពិតប្រាកដ។
២. ពីការបើកច្រកទីផ្សារ ទៅជាការចូលរួមក្នុងទីផ្សារ៖ ទន្ទឹមនឹងការពង្រីកច្រកទីផ្សារតាមរយៈក្របខណ្ឌអាស៊ាន…
៣.…
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)