← 返回首页
亚洲 · 综合新闻 · កម្ពុជាថ្មី Kampuchea Thmey

អ៊ីរ៉ង់ ផ្ញើសំណើពាក់ព័ន្ធនឹងបញ្ហា នុយក្លេអ៊ែរ ទៅកាន់អាមេរិក តាមរយៈប្រទេសកាតា

来源:កម្ពុជាថ្មី Kampuchea Thmey · 柬埔寨 17 分钟前
រូបភាព៖ The Straits Times
រូបភាព៖ The Straits Times · កម្ពុជាថ្មី Kampuchea Thmey

详细摘要

អ៊ីរ៉ង់បានផ្ញើសំណើទាក់ទងនឹងបញ្ហានុយក្លេអ៊ែរទៅកាន់សហរដ្ឋអាមេរិកតាមរយៈប្រទេសកាតា ដោយបញ្ជាក់ថាការពិភាក្សាលើសំណើនេះនឹងធ្វើឡើងលុះត្រាតែទីក្រុងវ៉ាស៊ីនតោនបំពេញតាមលក្ខខណ្ឌទាំង ៧ របស់ទីក្រុងតេអេរ៉ង់ជាមុនសិន។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី៥ ខែវិច្ឆិកា។

អ៊ីរ៉ង់ បានផ្ញើសំណើទាក់ទងនឹងបញ្ហានុយក្លេអ៊ែរទៅកាន់សហរដ្ឋអាមេរិកតាមរយៈប្រទេសកាតា ដោយបញ្ជាក់ថា ការពិភាក្សាលើសំណើនេះ នឹងធ្វើឡើងលុះត្រាតែទីក្រុងវ៉ាស៊ីនតោន បំពេញតាមលក្ខខណ្ឌទាំង ៧ របស់ទីក្រុងតេអេរ៉ង់ ជាមុនសិន។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី៥ ខែវិច្ឆិកា។

មន្ត្រីរូបនោះ ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងពិនិត្យមើលសំណើនេះ។

ក្រុមអ្នកសម្របសម្រួល បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅចំពេលដែលមានការព្រួយបារម្ភថា ជម្លោះអាចនឹងផ្ទុះឡើងវិញ ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក។ កាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា លោក ត្រាំ បានបដិសេធមិនច្រានចោលលទ្ធភាពនៃការបន្តប្រតិបត្តិការយោធាឡើងវិញ ក្រោយការបោះឆ្នោត ខណៈដែលអ៊ីរ៉ង់ ក៏បានគ្រោងនឹងធ្វើការសងសឹកក្នុងទ្រង់ទ្រាយធំជាងមុន ប្រសិនបើសង្គ្រាមផ្ទុះឡើងវិញ។

លោក Mohsen Rezaei មន្ត្រីសន្តិសុខជាន់ខ្ពស់របស់អ៊ីរ៉ង់ បានឱ្យដឹងថា៖ «ទាក់ទងនឹងបញ្ហាការទូត…

文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。

在 កម្ពុជាថ្មី Kampuchea Thmey 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)