សាររបស់សម្តេចធិបតី លាតត្រដាងទង្វើឈ្លានពានរបស់ថៃ ត្រូវបានសារព័ត៌មានអន្តរជាតិធំៗ ពាំនាំយកទៅផ្សាយ ពេញពិភពលោក

详细摘要
នៅក្នុងពិធីបើកកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលាតត្រដាង The post សាររបស់សម្តេចធិបតី…
នៅក្នុងពិធីបើកកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលាតត្រដាង និងបង្ហាញការពិតទៅកាន់ពិភពលោក អំពីទង្វើឈ្លានពានរបស់ថៃ មកលើកម្ពុជា ខណៈពេលនេះ សាររបស់សម្តេច ត្រូវបានបញ្ជូនបន្ត តាមរយៈសារព័ត៌មានអន្តរជាតិល្បីៗ ដែលយកទៅផ្សាយពាសពេញសកលលោក។
ក្នុងនោះ កាសែត The Straits Times របស់សិង្ហបុរី កាលពីថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដកស្រង់ប្រសាសន៍សម្តេចធិបតី ថា៖ «កម្ពុជា មិនមែនជាអ្នកបាញ់មុនទេ។ អាយុជីវិតមនុស្សត្រូវ បាត់បង់ ហើយក្រុមគ្រួសារជាច្រើន ក៏បង្ខំចិត្តភៀសខ្លួនទៀត។ ព្រឹត្តិការណ៍ទាំងនេះ បានរំលឹកយើងថា សន្តិភាពមិនមែនជាអ្វី ដែលកើតឡើងដោយឯកឯងទេ ហើយយើងអាចមើលស្រាលបាននោះឡើយ»។
ទន្ទឹមនោះ សម្តេចក៏លើកឡើងដែរថា បទឈប់បាញ់ទ្វេភាគីបណ្តោះអាសន្ន នាពេលបច្ចុប្បន្នជាមួយប្រទេសថៃ គឺមានភាពផុយស្រួយ និងស្មុគស្មាញណាស់។ សម្តេច បានអំពាវនាវឱ្យមានការចាប់ផ្តើមឡើងវិញ នូវការវាស់វែង និងការខណ្ឌសីមាព្រំដែនគោករួមគ្នា។ ខ្សែព្រំដែននេះ មិនមែនទើបតែបង្កើតឡើងថ្មីៗនោះទេ ប៉ុន្តែវាគឺជាខ្សែព្រំដែនអន្តរជាតិ ដែលត្រូវបានទទួលស្គាល់ និងបានកំណត់ព្រំប្រទល់យ៉ាងច្បាស់លាស់ តាំងពីជាងមួយសតវត្សរ៍មុនមកម្ល៉េះ។
នៅចំពោះមុខប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង សម្តេចធិបតី បញ្ជាក់ថា៖ «ខ្សែបន្ទាត់ព្រំដែននេះ ត្រូវតែទទួលស្គាល់ និងគោរព ស្របតាមច្បាប់អន្តរជាតិ»។
ក្រៅពីសារព័ត៌មាន The Straits Times នៅមានសារព័ត៌មានជាច្រើនទៀត ដែលបានចេញផ្សាយប្រសាសន៍របស់សម្តេច ក្នុងនោះមានដូចជា China Daily និង Xinhua របស់ចិន,The Star និង Bernama របស់ម៉ាឡេស៊ី និងសូម្បីតែទីភ្នាក់ងារព័ត៌មាន Anadolu របស់តួកគី។
សូមជម្រាបជាថ្មី កិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី ប្រព្រឹត្តទៅនៅថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ក្នុងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានអត្ថន័យសម្រាប់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងសម្រាប់ការលើកកម្ពស់ចលនាហ្វ្រង់កូហ្វូនី នៅក្នុងតំបន់អាស៊ី។
កិច្ចប្រជុំកំពូលនេះ តែងតែប្រមូលផ្តុំប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃរដ្ឋ និងរដ្ឋាភិបាលជាសមាជិកចំនួន ៩០ រៀងរាល់ពីរឆ្នាំម្តង ដើម្បីពិភាក្សាអំពីបញ្ហាកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងអប់រំ ព្រមទាំងគុណតម្លៃរួមដែលជាគ្រឹះនៃសហគមន៍ហ្វ្រង់កូហ្វូនី៕
文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)