← 返回首页
亚洲 · 综合新闻 · DAP News

ពិធីបើកព្រឹត្តិការណ៍ ផ្លាស់ប្តូរវប្បធម៌ អាស៊ី-ប៉ាស៊ីហ្វិក និងពិធីសម្ពោធពិព័រណ៍ពិសេសស្តីពី «ប្រទេសចិនក្នុងបេតិកភណ្ឌវប្បធម៌អរូបី» ត្រូវបានរៀបចំឡើង នៅទីក្រុង Shenzhen

来源:DAP News · 柬埔寨 17 分钟前
ពិធីបើកព្រឹត្តិការណ៍ ផ្លាស់ប្តូរវប្បធម៌ អាស៊ី-ប៉ាស៊ីហ្វិក និងពិធីសម្ពោធពិព័រណ៍ពិសេសស្តីពី «ប្រទេសចិនក្នុងបេតិកភណ្ឌវប្បធម៌អរូបី» ត្រូវបានរៀបចំឡើង នៅទីក្រុង Shenzhen
DAP News

详细摘要

មុនពេល បើកកិច្ចប្រជុំក្រៅផ្លូវការលើកទី៣៣ នៃមេដឹកនាំ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC)…

មុនពេល បើកកិច្ចប្រជុំក្រៅផ្លូវការលើកទី៣៣ នៃមេដឹកនាំ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) ពិធីបើកព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌អាស៊ី-ប៉ាស៊ីហ្វិកនិងពិព័រណ៍ពិសេសស្តីពី«ប្រទេសចិនក្នុងបេតិកភណ្ឌវប្បធម៌អរូបី»ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) និង រដ្ឋបាលប្រជាជនខេត្តGuangdong ក្រោមប្រធានបទ ភាពត្រចះត្រចង់និងភាពស្រស់ស្អាតរួម”បានរៀបចំធ្វើនៅក្រុងShenzhen កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា​​ ដែលមានការចូលរួមពីភ្ញៀវកិត្តិយសចិន និងអន្តរជាតិសរុបជាង ១៥០ នាក់ រួមមាន៖ តំណាងខាងនយោបាយ ធុរកិច្ច និងអ្នកសិក្សាស្រាវជ្រាវ ដែលមកពីអង្គភាពសេដ្ឋកិច្ច ជាសមាជិកAPEC តំណាងអង្គការអន្តរជាតិ និងប្រព័ន្ធសារព័ត៌មានសំខាន់ៗ លើពិភពលោក ឯកអគ្គរាជ/រដ្ឋទូតបរទេស ប្រចាំនៅប្រទេសចិន…

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានថ្លែងថា ការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក គឺជាមាគ៌ាដ៏ចាំបាច់ដើម្បីឆ្ពោះទៅរកវិបុលភាពយូរអង្វែងក្នុងតំបន់​។ ក្នុងនាមជាអ្នកកត់ត្រានិងជាអ្នកចូលរួមក្នុងការអភិវឌ្ឍរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានពឹងផ្អែកលើការផ្សព្វផ្សាយជាពហុភាសា ដើម្បីជំរុញការផ្លាស់ប្តូរប្រជាជននិងប្រជាជន ព្រមនិងបង្ហាញពីកម្លាំងរស់រវើករបស់តំបន់នេះ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមានឆន្ទៈ ធ្វើការជាមួយបណ្តាភាគីនានា ដើម្បីដាក់បញ្ចូលនូវកម្លាំងវប្បធម៌និងប្រជាជនទៅក្នុងការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក និងការជំរុញវិបុលភាពរួមផងដែរ៕

文章开头,摘自DAP News。如需阅读全文,请前往媒体网站。

在 DAP News 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (dap-news.com)

推荐阅读