ពិធីបើកព្រឹត្តិការណ៍ ផ្លាស់ប្តូរវប្បធម៌ អាស៊ី-ប៉ាស៊ីហ្វិក និងពិធីសម្ពោធពិព័រណ៍ពិសេសស្តីពី «ប្រទេសចិនក្នុងបេតិកភណ្ឌវប្បធម៌អរូបី» ត្រូវបានរៀបចំឡើង នៅទីក្រុង Shenzhen

ملخص مفصل
មុនពេល បើកកិច្ចប្រជុំក្រៅផ្លូវការលើកទី៣៣ នៃមេដឹកនាំ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC)…
មុនពេល បើកកិច្ចប្រជុំក្រៅផ្លូវការលើកទី៣៣ នៃមេដឹកនាំ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) ពិធីបើកព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌អាស៊ី-ប៉ាស៊ីហ្វិកនិងពិព័រណ៍ពិសេសស្តីពី«ប្រទេសចិនក្នុងបេតិកភណ្ឌវប្បធម៌អរូបី»ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) និង រដ្ឋបាលប្រជាជនខេត្តGuangdong ក្រោមប្រធានបទ ភាពត្រចះត្រចង់និងភាពស្រស់ស្អាតរួម”បានរៀបចំធ្វើនៅក្រុងShenzhen កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ដែលមានការចូលរួមពីភ្ញៀវកិត្តិយសចិន និងអន្តរជាតិសរុបជាង ១៥០ នាក់ រួមមាន៖ តំណាងខាងនយោបាយ ធុរកិច្ច និងអ្នកសិក្សាស្រាវជ្រាវ ដែលមកពីអង្គភាពសេដ្ឋកិច្ច ជាសមាជិកAPEC តំណាងអង្គការអន្តរជាតិ និងប្រព័ន្ធសារព័ត៌មានសំខាន់ៗ លើពិភពលោក ឯកអគ្គរាជ/រដ្ឋទូតបរទេស ប្រចាំនៅប្រទេសចិន…
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានថ្លែងថា ការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក គឺជាមាគ៌ាដ៏ចាំបាច់ដើម្បីឆ្ពោះទៅរកវិបុលភាពយូរអង្វែងក្នុងតំបន់។ ក្នុងនាមជាអ្នកកត់ត្រានិងជាអ្នកចូលរួមក្នុងការអភិវឌ្ឍរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានពឹងផ្អែកលើការផ្សព្វផ្សាយជាពហុភាសា ដើម្បីជំរុញការផ្លាស់ប្តូរប្រជាជននិងប្រជាជន ព្រមនិងបង្ហាញពីកម្លាំងរស់រវើករបស់តំបន់នេះ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមានឆន្ទៈ ធ្វើការជាមួយបណ្តាភាគីនានា ដើម្បីដាក់បញ្ចូលនូវកម្លាំងវប្បធម៌និងប្រជាជនទៅក្នុងការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក និងការជំរុញវិបុលភាពរួមផងដែរ៕
مطلع المقال، مقتطف من DAP News. لقراءة المقال كاملًا، افتحه على موقع الناشر.
يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (dap-news.com)



