← العودة إلى الصفحة الرئيسية
آسيا · أخبار عامة · កម្ពុជាថ្មី Kampuchea Thmey

អ៊ីស្រាអែល ប្រជុំសន្តិសុខបន្ទាន់ ខណៈ ណេតាន់យ៉ាហ៊ូ ចង់វាយប្រហារ អ៊ីរ៉ង់ ដោយគ្មានអាមេរិក

نشره កម្ពុជាថ្មី Kampuchea Thmey · كمبوديا منذ 52 د
លោកបេនចាមីន ណេតាន់យ៉ាហ៊ូ (ឆ្វេង) និងលោក ហ្គាឌី អ៊ីសិនខត។ Reuters
លោកបេនចាមីន ណេតាន់យ៉ាហ៊ូ (ឆ្វេង) និងលោក ហ្គាឌី អ៊ីសិនខត។ Reuters · កម្ពុជាថ្មី Kampuchea Thmey

ملخص مفصل

អ៊ីស្រាអែល បានបើកកិច្ចប្រជុំពិភាក្សាអំពីស្ថានការណ៍សន្តិសុខរយៈពេល២ម៉ោង រវាងលោក ហ្គាឌី អ៊ីសិនខត (Gadi Eisenkot) ដែលទទួលបានភារកិច្ចបង្កើតរដ្ឋាភិបាលថ្មី នាយករដ្ឋមន្ត្រីស្តីទី លោក…

អ៊ីស្រាអែល បានបើកកិច្ចប្រជុំពិភាក្សាអំពីស្ថានការណ៍សន្តិសុខរយៈពេល២ម៉ោង រវាងលោក ហ្គាឌី អ៊ីសិនខត (Gadi Eisenkot) ដែលទទួលបានភារកិច្ចបង្កើតរដ្ឋាភិបាលថ្មី នាយករដ្ឋមន្ត្រីស្តីទី លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងលេខាធិការយោធារបស់លោក កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ចំពេលមានសេចក្តីរាយការណ៍អំពីលទ្ធភាពនៃការបើកប្រតិបត្តិការយោធាជាថ្មីប្រឆាំងនឹង អ៊ីរ៉ង់។ នេះបើតាមសារព័ត៌មាន Anadolu។

យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យលោក ណេតាន់យ៉ាហ៊ូ និងការចុះផ្សាយរបស់គេហទំព័រ Ynet កិច្ចប្រជុំនេះ បានធ្វើឡើងនៅការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ ក្នុងទីក្រុងយេរូសាឡឹម ហើយបានបញ្ចប់ក្រោយចំណាយពេល២ម៉ោង។

សេចក្តីថ្លែងការណ៍បានឱ្យដឹងថា៖ «លោក អ៊ីសិនខត ត្រូវបានគេធ្វើបទបង្ហាញអំពីបញ្ហាប្រឈមផ្នែកសន្តិសុខ និងការទូតដែលរដ្ឋអ៊ីស្រាអែល កំពុងប្រឈមនៅពេលនេះ»។ ភាគីទាំងពីរ ក៏បានឯកភាពគ្នាបន្តផ្លាស់ប្តូរព័ត៌មានថ្មីៗតាមការចាំបាច់ផងដែរ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង បន្ទាប់ពីលោក អ៊ីសិនខត បានស្នើឱ្យអគ្គរដ្ឋអាជ្ញា លោកស្រី ហ្គាលី បាហារ៉ាវ-មីអារ៉ា (Gali Baharav-Miara) ជួយអន្តរាគមន៍ ដើម្បីធានាថា លោកទទួលបានការធ្វើបច្ចុប្បន្នភាពជាប្រចាំ អំពីស្ថានការណ៍សន្តិសុខ ខណៈតំណែងមេដឹកនាំគណបក្សប្រឆាំងនៅទំនេរ ក្រោយសមាជិកសភាកំណែថ្មី (Knesset) បានស្បថចូលកាន់តំណែង។

កិច្ចប្រជុំនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោក អ៊ីសិនខត បានព្រមានលោក ណេតាន់យ៉ាហ៊ូ មិនឱ្យបើកប្រតិបត្តិការយោធា ឬប្រតិបត្តិការសន្តិសុខណាមួយឡើយ ប្រសិនបើមិនមានការគំរាមកំហែងបន្ទាន់ ក្នុងអំឡុងពេលផ្ទេរអំណាចរដ្ឋាភិបាល។

ក្នុងលិខិតមួយកាលពីថ្ងៃពុធ ទី១១ ខែវិច្ឆិកា លោក អ៊ីសិនខត បានលើកឡើងថា លោក ណេតាន់យ៉ាហ៊ូ លែងទទួលបានការគាំទ្រពីសភាទៀតហើយ ដោយមានសមាជិកសភាត្រឹមតែ៤៦រូបប៉ុណ្ណោះ ដែលគាំទ្រឱ្យលោកបន្តកាន់តំណែង។

ជាការឆ្លើយតប លោក ណេតាន់យ៉ាហ៊ូ បានច្រានចោលការព្រមាននេះ ដោយហៅថា ជាការលើកឡើង «គ្មានការទទួលខុសត្រូវ» និងជំរុញឱ្យលោក អ៊ីសិនខត បញ្ឈប់ការបង្កការភ័យខ្លាច និងការបែកបាក់ផ្ទៃក្នុង។

ទន្ទឹមនឹងនេះ បុគ្គលជាន់ខ្ពស់ក្នុងប្លុកគណបក្សប្រឆាំង បានចោទប្រកាន់លោក ណេតាន់យ៉ាហ៊ូ ថា កំពុងជំរុញឱ្យមានសកម្មភាពយោធាឯកតោភាគីប្រឆាំងនឹងអ៊ីរ៉ង់ ដោយគ្មានការគាំទ្រពីសហរដ្ឋអាមេរិក ទោះបីជាមានសេចក្តីរាយការណ៍ថា អគ្គមេបញ្ជាការយោធា ឧត្តមសេនីយ៍ឯក អេយ៉ាល់ ហ្សាមៀរ (Eyal Zamir) និងមន្ត្រីសន្តិសុខជាន់ខ្ពស់មួយចំនួន បានជំទាស់នឹងគំនិតនេះក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ Ynet។

មន្…

مطلع المقال، مقتطف من កម្ពុជាថ្មី Kampuchea Thmey. لقراءة المقال كاملًا، افتحه على موقع الناشر.

اقرأ المقال كاملًا على កម្ពុជាថ្មី Kampuchea Thmey سجّل الدخول للحفظ

يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (www.kampucheathmey.com)

يستحق القراءة أيضًا