← العودة إلى الصفحة الرئيسية
آسيا · أخبار عامة · កម្ពុជាថ្មី Kampuchea Thmey

ក្រុមហ៊ុន ភិនិច អាហ្គ្រោ ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័នកាណាដា ដើម្បីពង្រីកទីផ្សារកសិផលខ្មែរ និងជំរុញបច្ចេកវិទ្យាកសិកម្មនៅកម្ពុជា

نشره កម្ពុជាថ្មី Kampuchea Thmey · كمبوديا منذ 12 د
ក្រុមហ៊ុន ភិនិច អាហ្គ្រោ ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័នកាណាដា ដើម្បីពង្រីកទីផ្សារកសិផលខ្មែរ និងជំរុញបច្ចេកវិទ្យាកសិកម្មនៅកម្ពុជា
កម្ពុជាថ្មី Kampuchea Thmey

ملخص مفصل

កិច្ចសហប្រតិបត្តិការវវាងប្រទេសកម្ពុជា និង កាណាដា បើកឱកាសថ្មីសម្រាប់ការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម និងការអភិវឌ្ឍបច្ចេកវិទ្យាវិស័យកសិកម្មប្រកបដោយចីរភាព The post ក្រុមហ៊ុន ភិនិច…

កិច្ចសហប្រតិបត្តិការវវាងប្រទេសកម្ពុជា និង កាណាដា បើកឱកាសថ្មីសម្រាប់ការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម និងការអភិវឌ្ឍបច្ចេកវិទ្យាវិស័យកសិកម្មប្រកបដោយចីរភាព

រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ក្រុមហ៊ុន ភិនិច អាហ្គ្រោ ឯ.ក (PINEX AGRO) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយមជ្ឈមណ្ឌលស្រាវជ្រាវការប្រែប្រួលអាកាសធាតុ (CCCR–Canada) និងក្រុមហ៊ុន A.R. Environmental Solutions Inc. (ARES) នៃប្រទេសកាណាដា ក្នុងព្រឹត្តិការណ៍ FrancoTech 2026 ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកសិផល និងជំរុញការផ្លាស់ប្តូរបច្ចេកវិទ្យាកសិកម្មរវាងប្រទេសទាំងពីរ។

ពិធីចុះហត្ថលេខានេះធ្វើឡើងដោយ លោកស្រី ពិន ភិរម្យ ប្រធានក្រុមហ៊ុន ភិនិច អាហ្គ្រោ និង លោកបណ្ឌិត Azizur Rahman ប្រធាន និងជានាយកប្រតិបត្តិនៃ CCCR–Canada និង ARES។

កិច្ចសហការនេះផ្តោតលើការពង្រីកទីផ្សារនាំចេញ គ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយកម្ពុជា ទាំងផលិតផលស្រស់ និងកែច្នៃ ទៅកាន់ប្រទេសកាណាដា ព្រមទាំងការនាំចូលផលិតផលកសិកម្មពីកាណាដាមកកម្ពុជា រួមមានផ្លែឈើ បន្លែ និងជីកសិកម្ម។

ទន្ទឹមនឹងការពង្រីកពាណិជ្ជកម្ម កិច្ចសហការនេះក៏ផ្តោតលើ ការផ្លាស់ប្តូរចំណេះដឹង បច្ចេកវិទ្យា និងការបណ្តុះបណ្តាល ដើម្បីលើកកម្ពស់ទិន្នផល គុណភាពកសិផល និងសមត្ថភាពកសិករកម្ពុជាក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ក្រោមកម្មវិធីភាពជាដៃគូកម្ពុជា–កាណាដា ក្រុមហ៊ុន ភិនិច អាហ្គ្រោ នឹងដើរតួនាទីជាដៃគូឈានមុខនៅកម្ពុជា ដោយសហការជាមួយក្រុមហ៊ុនកសិករចំនួន ៥ លើ ការផ្គត់ផ្គង់ កែច្នៃ ត្រួតពិនិត្យគុណភាព និងនាំចេញកសិផល។

តាមអនុស្សរណៈនេះ ភាគីទាំងអស់បានដាក់គោលដៅពាណិជ្ជកម្មទ្វេភាគីសរុបប្រមាណ ១,៤៥ ពាន់លានដុល្លារ កាណាដា ក្នុងរយៈពេល ៥ ឆ្នាំ។ តួលេខនេះជាគោលដៅប៉ាន់ប្រមាណសម្រាប់ការរៀបចំផែនការ មិនមែនជាតម្លៃនៃកិច្ចសន្យាទិញលក់ដែលបានចុះហត្ថលេខា ឬលទ្ធផលដែលមានការធានានោះឡើយ។

កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន ភិនិច អាហ្គ្រោ ក្នុងការលើកកម្ពស់តម្លៃកសិផលខ្មែរ ពង្រីកឱកាសទីផ្សារអន្តរជាតិ និងរួមចំណែកបង្កើតអនាគតកាន់តែប្រសើរសម្រាប់កសិករកម្ពុជា។

ក្រុមហ៊ុន ភិនិច អាហ្គ្រោ ឯ.ក (PINEX AGRO) ជាក្រុមហ៊ុនកសិកម្មមានទីតាំងនៅខេត្តកំពង់ធំ ដែលផ្តោតលើការប្រមូលទិញ កែច្នៃ និងផ្គត់ផ្គង់កសិផល ជាពិសេសគ្រាប់ស្វាយចន្ទីកម្ពុជា ដោយប្តេជ្ញាលើកកម្ពស់គុណភាព និងពង្រីកទីផ្សារកសិផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។

مطلع المقال، مقتطف من កម្ពុជាថ្មី Kampuchea Thmey. لقراءة المقال كاملًا، افتحه على موقع الناشر.

اقرأ المقال كاملًا على កម្ពុជាថ្មី Kampuchea Thmey سجّل الدخول للحفظ

يعرض MarketNews العنوان والملخص كما نشرتهما الوسيلة الإعلامية. المقال الكامل متوفر على موقع الناشر. (www.kampucheathmey.com)