← Volver a la portada
Asia · Actualidad general · កម្ពុជាថ្មី Kampuchea Thmey

ខ្ចៅចាក់ច្រែង សម្បូរខ្លាំងនៅខេត្តក្រចេះ និងជាមុខម្ហូបដែលពេញនិយមបំផុត

Publicado por កម្ពុជាថ្មី Kampuchea Thmey · Camboya hace 2 h
ខ្ចៅចាក់ច្រែង សម្បូរខ្លាំងនៅខេត្តក្រចេះ និងជាមុខម្ហូបដែលពេញនិយមបំផុត
កម្ពុជាថ្មី Kampuchea Thmey

Resumen detallado

ខ្ចៅចាក់ច្រែង សម្បូរខ្លាំងនៅខេត្តក្រចេះ និងជាមុខម្ហូបដែលពេញនិយមបំផុត... The post ខ្ចៅចាក់ច្រែង សម្បូរខ្លាំងនៅខេត្តក្រចេះ និងជាមុខម្ហូបដែលពេញនិយមបំផុត appeared first on Kampuchea…

នៅខេត្តក្រចេះ ខ្ចៅចាក់ច្រែង ឬ អ្នកស្រុកខ្លះហៅថា «ចាក់ជ្រែង» សម្បូរខ្លាំងបំផុតនៅក្នុងរដូវប្រាំង ចន្លោះពីខែមករា ដល់ ខែឧសភា។ នេះបើតាមការឲ្យដឹងពី លោក ប្រាក់ វិកុល មន្ត្រី នៃមន្ទីរទេសចរណ៍ខេត្តក្រចេះ និងជាគណៈកម្មការគ្រប់គ្រងតំបន់រមណីយដ្ឋានទឹកជួរកាំពី។

លោក បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យខ្ចៅប្រភេទនេះសម្បូរនៅខេត្តក្រចេះ ដោយសារខេត្តមួយនេះ នៅជាប់ដងទន្លេមេគង្គ។ រដូវទឹកស្រក ចាប់ពីខែមករា ដល់ ខែឧសភា នៅពេលទឹកទន្លេមេគង្គស្រកចុះទាប ឆ្នេរខ្សាច់ ថ្ម និង កោះនានា ក្នុងខេត្តក្រចេះ ដូចជា នៅតំបន់កាំពី ស្រុកសំបូរ និង កោះច្រែងជាដើម ចាប់ផ្តើមដុះរាក់ៗ។ ស្ថានភាពទឹករាក់ និង ហូរយឺតនេះ បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការចុះរាវ ឬ រើសយកខ្ចៅចាក់ច្រែងដែលតោងតាមថ្ម ឬ នៅតាមបាតទន្លេ យកមកចម្អិនធ្វើជាចំណីអាហារបរិភោគ។

ចាក់ច្រែង មានរសជាតិឆ្ងាញ់បំផុតនៅខែប្រាំង នៅអំឡុងខែមីនា និង ខែមេសា ដែលទឹកទន្លេរាក់ខ្លាំង ហើយខ្ចៅចាក់ច្រែងមានសាច់ណែនល្អ និង មិនសូវមានដីខ្សាច់ច្រើនដូចនៅរដូវទឹកឡើងឡើយ។ រីឯ រដូវវស្សា ចាប់ពីខែមិថុនា ដល់ តុលា ជារដូវទឹកឡើង ទឹកទន្លេមេគង្គហូរខ្លាំង និង ​ជ្រៅ ដែលធ្វើឲ្យការរកខ្ចៅប្រភេទនេះមានការលំបាក និង មិនសូវសម្បូរនៅលើទីផ្សារដូចរដូវប្រាំងនោះទេ។

ខ្ចៅចាក់ច្រែង ត្រូវបានប្រជាពលរដ្ឋនិយមយកទៅកែច្នៃជាមុខម្ហូបបែបស្រុកស្រែជាច្រើនមុខ ដែលមានរសជាតិឆ្ងាញ់ប្លែក និង ស័ក្តិសមបំផុតសម្រាប់ទទួលទានជុំគ្នា។ មុខម្ហូបដ៏ពេញនិយមទាំងនោះ មានដូចជា ឆាគ្រឿង ឬ ឆាកែងខ្ទិះដូង , ស្ងោរជ្រក់ , ឆាអំពិលទុំ ឬ ឆាម្ទេសខ្ទឹមស , និង ស្ងោរ ឬ អាំងជ្រលក់ទឹកត្រីកោះកុង ជាដើម។

ជាមួយនេះ មុននឹងយកខ្ចៅចាក់ច្រែងទៅធ្វើម្ហូប គេតែងតែត្រាំវាក្នុងទឹក (ដាក់ម្ទេស ឬ អង្ករ) ប្រហែល ១ ទៅ ២ ម៉ោង ដើម្បីឲ្យខ្ចៅខ្ជាក់ដីខ្សាច់ចេញអស់ រួចទើបដុសលាងសម្អាត និង កាត់កន្ទុយស្រួចខាងចុងចេញ ដើម្បីឲ្យគ្រឿងជ្រាបចូលក្នុងសាច់ និង ងាយស្រួលបឺតពេលទទួលទាន៕អត្ថបទ ៖ ប្រុញ វិធិន

Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.

Leer el artículo completo en កម្ពុជាថ្មី Kampuchea Thmey Inicie sesión para guardar

MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)

También te puede interesar